ប្រាសាទ​​​

បញ្ចេញមតិ

៤​ពាន់​នាក់​ចូល​រួម​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​សៀមរាប

បញ្ចេញមតិ

ដោយ ហង្ស សាវយុត
From: http://www.rfa.org/khmer/indepth/mini_marathon_in_angkorwatt-12052010060118.html
2010-12-05

បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​បាន​ដណ្ដើម​ជ័យ​ជម្នះ​ក្នុង​កីឡា​រត់​ប្រណាំង ​ពាក់​កណ្ដាល​ម៉ារ៉ាតុង (Marathon) អន្តរ​ជាតិ ចម្ងាយ ២១គីឡូ​ម៉ែត្រ។

RFA/Hang Savyouthក្រុម​កីឡា​ករ​ខ្មែរ និង​បរទេស​ចូល​រួម​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរ​ជាតិ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១០

មន្ត្រី​គណៈកម្មការ​កីឡា​អូឡាំពិក​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា មាន​ជន​បរទេស​មក​ពី ៥៣​ប្រទេស​និង​ជន​ជាតិ​ខ្មែរ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ជន​ពិការ​ផង ប្រមាណ​ជាង ៤០០០​នាក់ បាន​ចូល​រួម​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរ​ជាតិ លើក​ទី​១៥ ដែល​ធ្វើ​ឡើង​នៅ​មុខ​អង្គរវត្ត កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ធ្នូ​នេះ។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​កីឡា​អូឡាំពិក​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក ថ្ងៃ​អាទិត្យ​ថា ចំនួន​អ្នក​ចូល​រួម​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុន អន្តរ​ជាតិ ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង ដែល​ធ្វើ​ឲ្យ​មាន​សារៈសំខាន់​ជា​ខ្លាំង​ទៅ​លើ​វិស័យ​ជា​ច្រើន ដែល​កម្ពុជា​បាន​ទទួល​តាម​រយៈ​នោះ។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា ការ​ចូល​រួម​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរ​ជាតិ​ឆ្នាំ​នេះ គឺ​មាន​បរទេស​ជាង ២៧០០​នាក់ និង​មាន​ជន​ជាតិ​ខ្មែរ​ចំនួន​ជាង ១០០០​នាក់​ទៀត ៖ “ក្នុង​ហ្នឹង​យើង​ឃើញ​ថា មក​ពី​អង់គ្លេស មក​ពី​បារាំង មក​ពី​អាមេរិកាំង មក​ពី​ជប៉ុន មក​ពី​កូរ៉េ​ច្រើន​ជាង​គេ។ ទស្សន​ដំបូង​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ម៉ារ៉ាតុង​ហ្នឹង ដើម្បី​ចលនា​ពិភព​លោក​ទាំង​មូល​ហ្នឹង អ្នក​ដែល​ចូល​រួម​ហ្នឹង ឲ្យ​បាន​ចូល​រួម​ចំណែក​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន ហើយ​ជួយ​ដល់​កាកបាទ​ក្រហម​ផង។ ទន្ទឹម​ហ្នឹង​ក៏​បង្កើត​បាន​នូវ​សាមគ្គី​ភាព ការ​សប្បាយ​រីក​រាយ ហើយ​ទី​៣ កីឡា​ក៏​វា​ដើម្បី​មិត្តភាព ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​សន្តិភាព​ទេសចរណ៍​អ៊ីចឹង​ដែរ”

មាន​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន បាន​ឈរ​អម​ដង​ផ្លូវ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ដោយ​ស្រែ​ហោរ និង​ទះ​ដៃ​អបអរ​សាទរ ជួយ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​របស់​គេ។

យុវជន​ខ្មែរ​ម្នាក់​បាន​ដណ្ដើម​ជ័យ​លាភី​លេខ​១ ក្នុង​ការ​រត់​ប្រណាំង​កីឡា​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរ​ជាតិ​ចម្ងាយ ២១​គីឡូ​ម៉ែត្រ​លើក​នេះ។

លោក ហែម ប៊ុនទីង ជា​កីឡាករ​រត់​ប្រណាំង​ដណ្ដើម​បាន​ជ័យ​លាភី​លេខ​១ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​មោទនភាព​របស់​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល ដើម្បី​បំផុស​ចលនា​កីឡា​នៅ​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​លូត​លាស់​ឡើង ៖ “ខ្ញុំ ​សប្បាយ​ចិត្ត​ដូច​ជា​មោទនភាព​សម្រាប់​ខ្លួន​ឯង​ផង និង​មោទនភាព​សម្រាប់​ប្រជា​ជន​ជា​សញ្ជាតិ​ខ្មែរ​ទាំង​អស់ ទូទាំង​ប្រទេស​យើង​ហ្នឹង គាត់​គាំទ្រ​ខ្ញុំ​នូវ​ការ​ទះដៃ​តាម​ផ្លូវ។ ខ្ញុំ​ចង់​អំពាវនាវ​ឲ្យ​ប្រជា​ជន​ខ្មែរ​ទាំង​អស់​ទាំង​ចាស់​ទាំង​ក្មេង មិន​ថា​យើង​ពូកែ ឬ​ក៏​មិន​ពូកែ​ទេ ឲ្យ​លេង​កីឡា​ដើម្បី​សុខភាព​កុំ​ឲ្យ​មាន​ជំងឺ”

មន្ត្រី​គណៈកម្មការ​កីឡា​អូឡាំពិក​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រវត្តិ​កីឡា​រត់​ប្រណាំង​ម៉ារ៉ាតុង បាន​កើត​មាន​នៅ​ប្រទេស​ខ្មែរ​ចាប់​តាំង​ពី​អំឡុង​ទសវត្ស​ទី​៦០​មក​ម្ល៉េះ ប៉ុន្តែ​បាន​បាត់​បង់​ទៅ​វិញ បន្ទាប់​ពី​ប្រទេស​ខ្មែរ​កើត​សង្គ្រាម​បង្ហូរ​ឈាម។ កីឡា​រត់​ប្រណាំង​ម៉ារ៉ាតុង​បាន​កើត​មាន​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៩៥  បន្ទាប់​ពី​ប្រទេស​ខ្មែរ​បាន​បញ្ចប់​សង្គ្រាម និង​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​បង្កើត​រាជ​រដ្ឋាភិបាល​ថ្មី​ជា​បន្ត​បន្ទាប់​មក៕

កិច្ចប្រជុំ​លើក​ទី​១៧ ស្ដីពី​ការ​ថែរក្សា​ប្រាសាទ​អង្គរ​វត្ត

បញ្ចេញមតិ

អត្ត​​​បទ​​​ដកស្រង់​​​ពី RFA.ORG/KHMER
ដោយ ហង្ស សាវយុត
2010-11-25

ក្រុម​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរ​ជាតិ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC) របស់​អង្គការ UNESCO ក្រុម​ម្ចាស់​ជំនួយ និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ប្រមាណ ៣០០​នាក់​កំពុង​ជួប​ប្រជុំ​លើក​ទី​១៧ ស្តីពី​កិច្ច​ការ​ពារ និង​ថែ​រក្សា​ប្រាសាទ​បូរាណ​នៅ​ក្នុង​ខេត្ត​សៀម​រាប ប្រទេស​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​វិច្ឆិកា។

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ បាន​ឲ្យ​ដឹង​ថា​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​នោះ មាន​រយៈ​ពេល​២​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

លោក ផៃ ស៊ីផាន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៏ ទី​២៥ ខែ​វិច្ឆិកា​ថា កិច្ច​ប្រជុំ​ក្រុម​អ្នក​ជំនាញ​នេះ​គឺ​មាន​អគ្គ​នាយក​រង​របស់​អង្គការ UNESCO អន្តរ​ជាតិ ក៏​បាន​មក​ចូល​រួម​ផង​ដែរ។

លោក តេរុយអូ ជិន​ណៃ (Teruo Jinnai) តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ បាន​ពិភាក្សា​គ្នា​អំពី​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស​ប្រាសាទ​បូរាណ​នានា​នៅ​ក្នុង​តំបន់​ប្រវត្តិ​សាស្ត្រ​អង្គរ ខេត្ត​សៀមរាប រវាង​ក្រុម​អ្នក​ជំនាញ​ពិសេស​អន្តរ​ជាតិ ជា​មួយ​និង​ក្រុម​ម្ចាស់​មូលនិធិ​ទៅ​លើ​គម្រោង​ដែល​គេ​នឹង​ធ្វើ​កិច្ច​សហ​ ប្រតិបត្តិការ​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។

លោក ផៃ ស៊ីផាន បាន​អះអាង​ថា សារព័ត៌មាន​ឡាប្រេស​ឌឺម៉ុង​ដ្រេ​អាល (La Presse De Montreal) នៃ​ប្រទេស​កាណាដា បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០​ថ្មីៗ នេះ​ដោយ​ដក​ស្រង់​ពី​ការ​ស្ទាប​ស្ទង​មតិ​របស់​អង្គការ​មួយ​ឈ្មោះ Street Advicer បាន​រក​ឃើញ​ថា​ឧទ្យាន​អង្គរ​របស់​ប្រទេស​កម្ពុជា គឺ​ជា​ឧទ្យាន​ដ៏​ពេញ​និយម​ជាង​គេ​បំផុត​ក្នុង​ចំណោម​ឧទ្យាន​ចំនួន​៩៩១ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ពិភព​លោក ដែល​ចុះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​រួច​ហើយ​នោះ៕

កិច្ច​ប្រជុំ ICC-Angkor ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​សៀមរាប

បញ្ចេញមតិ

ដោយ សុខ សេរី
អត្ត​​​បទ​​​ដកស្រង់​​​ពី RFA.ORG/KHMER on 2010-11-22

http://www.rfa.org/khmer/indepth/icc_angkor-11222010030325.html

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ឯកទេស​ខាង​ថែ​រក្សា​ប្រាសាទ​បុរាណ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ ខេត្ត​សៀមរាប នា​ពេល​ខាង​មុខ​នេះ ដើម្បី​បន្ត​ការ​ជួយ​ថែ​រក្សា​ប្រសាទ​បុរាណ​ចាស់ៗ មិន​ឲ្យ​ខូច​ខាត​ធ្ងន់ធ្ងរ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​កម្ពុជា មាន​គម្រោង​ការ​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី​១៧ នៃ​គណៈកម្មការ​សម្រប​សម្រួល​អន្តរ​ជាតិ​ស្ដីពី​អង្គរ ឬ (ICC-Angkor) នៅ​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៧ ផ្ដោត​លើ​ការ​អភិរក្ស និង​ការ​ជួស​ជុល​ប្រាសាទ​បុរាណ​មួយ​ចំនួន ដែល​រង​ការ​ទ្រុឌ​ទ្រោម ដោយសារ​ធម្មជាតិ និង​បែក​បាក់​កន្លង​មក។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា មាន​តំណាង​ប្រទេស​ចំនួន​២៧ ប្រទេស ដែល​ជា​សមាជិក​របស់ ICC-Angkor នោះ និង​មក​ចូល​រួម រាប់​ទាំង​តំណាង​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង។ មន្ត្រី​ទាំង​នោះ គឺ​ជា​អ្នក​ឯកទេស​ខាង​អភិរក្ស​ប្រាសាទ​បុរាណ។ កិច្ច​ប្រជុំ ICC-Angkor នេះ គេ​តែង​តែ​ធ្វើ​ឡើង​រៀង​រាល់ ២​ដង ក្នុង​១​ឆ្នាំ គឺ​៦​ខែ​ម្ដង ផ្ដោត​លើ​ការ​ថែ​រក្សា​ប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​បុរាណ​នានា​នៅ​ជុំវិញ។

រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ជុច ភឿន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ថា កិច្ច​ប្រជុំ​នឹង​សើរើ​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​កិច្ច​ប្រជុំ​ លើក​ទី​១៦ កន្លង​មក ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ។ លោក​បន្ត​ថា ៖ «ប្រទេស​ចិន​គេ​ថា គេ​សុំ​ជួស​ជុល​ប្រាសាទ​តាកែវ​អ៊ីចឹង គេ​ស៊ីញេ​ដើម្បី​ថា ចិន​ប្រគល់​លុយ​ប៉ុន្មាន ដើម្បី​ធ្វើ​ការ​ជួស​ជុល​ហ្នឹង។ ក្បាច់​ចម្លាក់​ទាំង​ឡាយ​នៅ​អង្គរ​វត្ត ខាង​ភាគី​អាល្លឺម៉ង់ គឺ​ថា​គេ​ត្រូវ​ចុះ​ហត្ថលេខា ដើម្បី​បន្ត​ការ​ជួស​ជុល​ទៀត»

លោក​បន្ថែម​ថា តំណាង​ប្រទេស​បារាំង និង​ប្រទេស​ជប៉ុន នឹង​ធ្វើ​ជា​សហ​ប្រធាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី។

ប្រាសាទ​អង្គរ​វត្ត​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩២។

រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន បាន​បញ្ជាក់​ថា កន្លង​មក​មាន​សហ​រដ្ឋ​អាមេរិក​បាន​ជួយ​ជួស​ជុល​ប្រាសាទ​បាក់ខែង។ ប្រទេស​ចិន​ជួយ​ជួស​ជុល​ប្រាសាទ​ចៅ​សាយ​ទេវតា និង​ជួយ​ជួស​ជុល​ប្រាសាទ​បាកែវ។ ប្រទេស​បារាំង​ជួយ​ជួស​ជុល​ប្រសាទ​បាពួន។ ប្រទេស​អាល្លឺម៉ង់​ជួយ​ថែ​រក្សា​ចម្លាក់​នានា​នៅ​ប្រាសាទ​អង្គរ​វត្ត។ ប្រទេស​ជប៉ុន​ជួយ​ជួស​ជុល​ប្រាសាទ​បាយ័ន និង​ប្រទេស​ឥណ្ឌា​ជួយ​ជួស​ជុល​ប្រាសាទ​តា​ព្រហ្ម។

ប្រភព​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ទាំង​នោះ និង​សិក្សា​មើល​មិន​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ប្រាសាទ​អង្គរ ​វត្ត និង​ប្រាសាទ​តា​ព្រហ្ម និង​ពិនិត្យ​មើល​ផង​ដែរ​អំពី​ស្ថាន​ការណ៍​ទឹក​នៅ​ក្នុង​បារាយ​នាគព័ន្ធ។

សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ដែល​មាន​ទាំង​រូបី ដូច​ជា​ប្រសាទ​បុរាណ និង​អរូបី​ដូច​ជា​កំណាព្យ តន្ត្រី និង​វោហារ​សាស្ត្រ​ត្រូវ​បាន​ការពារ​ដោយ​អនុសញ្ញា​អន្តរ​ជាតិ​ចំនួន​៧ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជា​មួយ​អង្គការUNESCO កន្លង​មក៕

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ឡ​ស្ល​ដែក​បូរាណ​៥​កន្លែង​នៅ​សៀមរាប

បញ្ចេញមតិ

អត្ត​​​បទ​​​ដកស្រង់​​​ពី http://www.rfa.org/khmer/indepth/ancient_iron_foundry_found_in_siemreap-11262010030700.html

ដោយ ហង្ស សាវយុត
2010-11-26

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អាជ្ញាធរ​អប្សរា បាន​អះអាង​ថា កាល​ពី​ពេល​ថ្មី​ៗ គេ​ទើប​តែ​បាន​បញ្ចប់​ការ​ជីក​ដី ដោយ​រក​ឃើញ​​កន្លែង​ឡ​ស្ល​ដែក​សម័យ​បូរាណ​ចំនួន ៥​កន្លែង ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​ក្នុង​ទីតាំង​ជិត​ទី​ប្រជុំ​ជន​ផ្សារ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

លោក សឺន គង់ អគ្គនាយក​រង​អាជ្ញាធរ​អប្សរា បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា ថា ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​អាជ្ញាធរ​អប្សរា​បាន​ធ្វើ​កំណាយ​រក​ឃើញ​ឡ​ស្ល​ ដែក​សម័យ​បូរាណ​ ជា​ច្រើន​កន្លែង​ដែល​នៅ​ជាប់ៗ​គ្នា ហើយ​អាជ្ញាធរ​មាន​គម្រោង​ចង់​រក្សា​ទុក​កន្លែង​ប្រវត្តិសាស្ត្រ​ទាំង​នោះ សម្រាប់​ជា​ស្លាកស្នាម​នៃ​វប្បធម៌​អតីតកាល​ផង។

លោក សឺន គង់ បន្ត​ថា ៖ «យើង​ប្រទះ​ដោយ​ចៃដន្យ​ទៅ​បាន​យើង​ដឹង​ថា កន្លែង​ហ្នឹង​មាន​កន្លែង​ស្ល​ដែក​ដែរ។ ឡ​កន្លែង​ផលិត​ដែក​ហ្នឹង​វា​មាន​ច្រើន ក៏​ប៉ុន្តែ​យើង​បាន​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ អា​នេះ​យើង​ធ្វើ​តែ ១-​២​ទេ យើង​ដឹង​ភូមិសាស្ត្រ​ហ្នឹង​វា​ដូចៗ​គ្នា​ទេ វា​គ្រាន់​តែ​កន្លែង​ខុសៗ​គ្នា។ យើង​មិន​ទាន់​សន្និដ្ឋាន​ថា ប៉ុន្មាន​ទេ (អាយុ) ក៏​ប៉ុន្តែ​អា​ហ្នឹង​វា​ក្នុង​សម័យ​អង្គរ​យើង​ហ្នឹង​ឯង»

នេះ​ជា​លើក​ទី​២​ហើយ ដែល​ប្រទេស​ខ្មែរ​បាន​ជីក​រក​ឃើញ​ឡ​ស្ល​ដែក​សម័យ​បូរាណ​រាប់​ពាន់​ឆ្នាំ ដែល​កប់​នៅ​ក្រោម​ដី។ កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០០៩ ឡ​ស្ល​ដែក​សម័យ​បូរាណ​មួយ​​​កន្លែង​នៅ​តំបន់​ម្លូព្រៃ ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ពេល​ដែល​គេ​ប្រើ​គ្រឿងចក្រ​ជីក​ដី​ សម្រាប់​ធ្វើ​ផ្លូវ។

លោក តេរុអូ ជីនណៃ (Teruo Jinnai) តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ក្រោម​ដី​នៃ​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា គឺ​នៅ​មាន​វត្ថុ​​បូរាណ​ជា​ច្រើន​​ដែល​គេ​បាន​រក​ឃើញ​តាម​រយៈ​ផ្កាយ​រណប​ ឌីសខាវើរី (Discovery) ដូច​ជា​កាល​ពី​បី​បួន​ឆ្នាំ​មុន អ្នក​ស្រាវ​​ជ្រាវ​ជន​ជាតិ​ជប៉ុន​មួយ​ក្រុម បាន​រក​ឃើញ​រូប​ចម្លាក់​ច្រើន​ជាង ២៧០ ដែល​នៅ​ក្រោម​ដី​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយក្តី ខេត្ត​សៀមរាប។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ “យើង​មិន​បាន​ដឹង​ពី​ប្រវត្តិ​នៃ​វត្ថុ​ បូរាណ​ទាំង​នោះ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​អាច​នឹង​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​នៃ​របស់​ ទាំង​នោះ​ថា វា​មក​ពី​ទី​ណា និង​មាន​អាយុ​កាល​ប៉ុន្មាន​ឆ្នាំ។ ក្រុម​អ្នក​ជំនាញ​អាច​ធ្វើការ​ស្រាវជ្រាវ​ដែល​ទាំង​នេះ​វា​មាន​សារសំខាន់​ ខ្លាំង​ណាស់​សម្រាប់​មហាជន​ឲ្យ​យល់​ដឹង ហើយ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រវត្តិ​ច្បាស់​លាស់ យើង​អាច​ដាក់​វា​តាំង​ពិព័រណ៍​នៅ​តាម​សារមន្ទីរ​ទៀត​ផង”

មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​គេ​បាន​រក​ឃើញ​កន្លែង​ឡ​ស្ល​ដែក​សម័យ​បូរាណ​១​កន្លែង​នៅ​ ឃុំ​ខ្វាវ ជាប់​ព្រំប្រទល់​ភ្នំ​ដែក នៃ​ខេត្ត​ព្រះវិហារ និង​ជា​បន្ត​បន្ទាប់​គេ​បាន​រក​ឃើញ​ឡ​បូរាណ​ជា​ច្រើន​ទៀត​នៅ​ជិត​ៗ​គ្នា​នោះ ​ ដោយ​គេ​បាន​គ្រោង​ស្នើ​សុំ​ថវិកា​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​ទៅ​ថែ​រក្សា និង​អភិរក្ស​ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ទាំង​នោះ សម្រាប់​ទេសចរណ៍ និង​សម្រាប់​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ជំនាន់​ក្រោយៗ​ទៀត៕

អង្គរពាក់កណ្តាលម៉ារ៉ាតុង២០១០

បញ្ចេញមតិ

អង្គរ​​​ពាក់កណ្តាល​​​ម៉ារ៉ាតុង​​​ជាព្រឹត្តិការណ៏​​​កីឡា​​​អន្តរជាតិ​​​ ដែល​​​បាន​​​រៀបចំចាប់​​​ពីឆ្នាំ​​​១៩៩៦​​​ ដើម្បី​​​សន្តិភាព និង ស្វែងរក​​​មូលិធិ​​​ដើម្បី​​​ជួយ​​​​​​ជនរង​​​គ្រោះ​​​ដោយ​​​សារ​​​គ្រាប់​​​មីន និង​​​ អ្នក​​​ផ្ទុក​​​ជំងឺ​​​អេដ៏នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​

ឆ្នាំនេះក៏​​​ដូចជាឆ្នាំ​​​មុនៗ​​​ដែរ​​​ អង្គរ​​​ពាក់កណ្តាល​​​ម៉ារ៉ាតុង​​​នឹង​​​ប្រព្រឹត្ត​​​ នៅថ្ងៃទី​​​៥ ខែ​​​ធ្នូ

ខាងក្រោម​​​ជាតារាង នៃវិ​​​ញាសារ​​​ និង​​​​​​ តំលៃ (សំរាប់ការ​​​ចុះឈ្មោះលើប្រព័ន្ធអុីនធើណែត)៖

វិញាសារ ភេទ អាយុ ជនបរទេស ប្រជាជនកម្ពុជា
២១គម ប្រុស\ស្រី ចាប់ពី១៦​​​ឆ្នាំ ៥០ដុល្លារ ០២ដុល្លារ
១០គម ប្រុស\ស្រី ចាប់ពី១៣​​​ឆ្នាំ ៤០ដុល្លារ ០២ដុល្លារ
០៣គម​​​ជាគ្រួសារ ជាគ្រួសារ មិនកំណត់ ២៥ដុល្លារ ០២ដុល្លារ
២១គម រទេះរុញ ប្រុស\ស្រី ចាប់ពី១៦​​​ឆ្នាំ ២៥ដុល្លារ មិនគិតលុយ
១០គម ជនពិការជើង ប្រុស\ស្រី ចាប់ពី១៦​​​ឆ្នាំ ២៥ដុល្លារ មិនគិតលុយ

 

ខាងក្រោម​​​ជាតារាង នៃវិ​​​ញាសារ​​​ និង​​​​​​ តំលៃ (សំរាប់ការ​​​ចុះឈ្មោះនៅការិយាល័យភ្នំពេញ​​​និង​​​សៀមរាប​​​)៖

​​​សំរាប់​​​សប្តាហ៏ចុងក្រោយ​​​ពីថ្ងៃទី២៤​​​វិច្ឆិការ​​​ ដល់​​​ ថ្ងៃទី​​​០៣ ធ្នូ

វិញាសារ ភេទ អាយុ ជនបរទេស ប្រជាជនកម្ពុជា
២១គម ប្រុស\ស្រី ចាប់ពី១៦​​​ឆ្នាំ ៥៥ដុល្លារ ០៥ដុល្លារ
១០គម ប្រុស\ស្រី ចាប់ពី១៣​​​ឆ្នាំ ៤៥ដុល្លារ ០៥ដុល្លារ
០៣គម​​​ជាគ្រួសារ ជាគ្រួសារ មិនកំណត់ ៣០ដុល្លារ ០៥ដុល្លារ
២១គម រទេះរុញ ប្រុស\ស្រី ចាប់ពី១៦​​​ឆ្នាំ ៣០ដុល្លារ មិនគិតលុយ
១០គម ជនពិការជើង ប្រុស\ស្រី ចាប់ពី១៦​​​ឆ្នាំ ៣០ដុល្លារ មិនគិតលុយ

ខាងក្រោម​​​ជាតារាងតំលៃ​​​សំរាប់ជនបរទេស​​​នៅកម្ពុជា (សំរាប់ការ​​​ចុះឈ្មោះនៅការិយាល័យភ្នំពេញ​​​និង​​​សៀមរាប​​​)៖

​​​ពីថ្ងៃទី០១មិនា​ ដល់​​​ ថ្ងៃទី​​​២៣ វិច្ឆិការ

វិញាសារ ជនបរទេសនៅកម្ពុជា
២១គម ៤០ដុល្លារ
១០គម ៣០ដុល្លារ
០៣គម​​​ជាគ្រួសារ ១៥ដុល្លារ
២១គម រទេះរុញ ១៥ដុល្លារ
១០គម ជនពិការជើង ១៥ដុល្លារ

ព័ត៌មានបន្ថែម៖​​​

For Khmer Runner Only

Steering Committee Office of Angkor Wat International Half Marathon

Khmer Amateur Athletic Federation (KAAF)

Inside of Olympic Stadium

Po Box: 101, Phnom Penh, Cambodia

Tel/Fax:+855-(0)23-210-355/211-670

H/P:(0)12-869-727/(0)12-930-177

E-mail: reg@angkormarathon.org​​​​​​ ; http://www.angkormarathon.org/en/race.html

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: